Camboja

98f13708210194c475687be6106a3b84-13.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-26 07:46:30
ខេត្ត​ព្រៃវែង ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​បន្ទាប់​ពី​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម តាម​មក​កាប់​ប្រហារ​ដោយ​មិនដឹង​មូលហេតុ​។ ករណី​បង្ក​របួស​ស្នាមខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា… Source link
8e296a067a37563370ded05f5a3bf3ec-5.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-25 13:15:52
រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ ប្រមាណ ២៥​ម៉ឺន​នាក់ បាន​មក​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ព្រះ​បរមរាជវាំង និង​ផ្លូវ​ថ្មើរជើង​ចតុមុខ នា​ថ្ងៃ​ទី​២ ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថា ភ្ញៀវ​ទេសចរ​ថ្ងៃ​ទី​២ មាន​ភ្ញៀវ​ជាតិ ប្រហែល ២០​ម៉ឺន នាក់ និង ភ្ញៀវ​បរទេស​ជាង ៥​ពាន់នាក់ ។ លោកស្រី បានឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ត្រូវ​នឹង​ថ្ងៃ​អុំទូក​ទី​១ មាន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ព្រះ​បរមរាជវាំង និង​ផ្លូវ​ថ្មើរជើង​ចតុមុខ​ប្រមាណ​ចំនួន ១៥៩,០០០​នាក់ ក្នុង​នោះ​បរទេស​ចំនួន ៤,០០០​នាក់​។ សម្រាប់​យប់​ថ្ងៃ​ទី​២​នេះ​ដែរ នៅ​ម៉ោង​២៤​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា គឺ​មាន​អុជ​កាំជ្រួច​អបអរសាទរ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក​ផង​ដែរ​៕ ចន ណារិទ្ធ 2K អត្តបទ កែសម្រួលដោយ ធីតា 33K អត្តបទ អត្ថបទផ្សេងទៀត Source link
6c8349cc7260ae62e3b1396831a8398f-3.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-24 12:44:03
ខេត្តបាត់ដំបង ៖ ព័ត៌មាន​បឋម​ស្ត្រី​០២​នាក់ ត្រូវ​ខ្មាន់កាំភ្លើង ដែល​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ដក​កាំភ្លើង​បា​.​ញ់​ស​ម្លា​.​ប់​យ៉ាង​សាហាវ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ចំណុច​ភូមិ​ថ្មី… Source link
864415a613b1f453e9f0ab0da552b938.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-23 08:13:39
ទីក្រុង​បាង​កក៖ ​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​ដ៏​ធំ​មួយ​នៅ​ទី​ក្រុង​បាង​កក​បន្ទាប់​ពី​គេ​រក​ឃើញ​សាក​សព​ដែល​ត្រូវ​គេ​កាត់​ជា​កំណាត់​ៗ​​ វេច​ខ្ចប់​នៅ​ក្នុង​វ៉ាលី រួច​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​ចាក់​សំរាម​​នៃ​ដីឡូតិ៍​មួយ​កន្លែង​។ ឥឡូវ​នេះ ប៉ូលិស​ថៃ​ចាប់​ផ្ដើម​ចុះ​ស៊ើប​អង្កេត​យ៉ាង​ដុត​ដៃ​ដុត​ជើង​។ នគរ​បាល​នៅ​ឡាត់​ផ្រាវ (Latphrao) បាន​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ដើម្បី​ធ្វើ​អន្តរាគមន៍​កាល​ពីយប់​មិញ​។ អ្នក​ដែល​ឃើញ​វ៉ាលី​ដាក់​កំណាត់​សាក​សព​នោះ​មុន​គេ​ជា​អ្នក​ដែល​​​ម្ចាស់​ដីឡូតិ៍​ប្រាប់​ឱ្យ​ទៅ​ពិនិត្យ​មើល​ដី​ឡូតិ៍​នោះ​នៅ​ម៉ោង​៨​យប់​ថ្ងៃ​អាទិត្យ​។… Source link
070be3ed33b9f9e69f1c6b0dc15f6733-1.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-23 01:58:21
ខេត្ត​កំពង់ឆ្នាំង​ ៖​​ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​នាំ​យក​ឱកាស​ការងារ​ចំនួន​២​៧៦៣​កន្លែង អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ជិត​៥០០​នាក់ ជា​ពិសេស​សម្រាប់​អតីត​ពលករ​ពី​ប្រទេស​ថៃ និង​យុវជន​កំពុង​រក​ការងារ​ធ្វើ នៅ​បរិវេណ​សាលាស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ វិច្ឆិកា ឆ្នាំ​២០២៦​។ ថ្លែង​ក្នុង​វេទិកា​ក្រោម​ប្រធានបទ​ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ» លោក​ជំទាវ សៅ ស្រី​ពៅ រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ មានឱកាស​ការងារ​ជាង​៩​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ដែល​ក្នុង​នោះ ​ខេត្តកំពង់ឆ្នាំង​ មាន​ជិត​៣​ពាន់​កន្លែង ដែល​បងប្អូន​អាច​ចុះ​ឈ្មោះ សម្ភាសន៍​ និង​ទទួល​បានការ​ងារ​ភ្លាម​ៗ ដើម្បី​បង្កើត​ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​ ។ ចំពោះ​ការងារ​ក្នុងស្រុក ក្រៅពី​សុភមង្គល​ក្នុង​គ្រួសារ ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន បងប្អូន​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​. ដូច​ជា​៖ ផ្នែក​គ្រោះថ្នាក់​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​សោធន​ ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ក៏​ទទួល​បានការ​ពិនិត្យ​ផ្ទៃពោះ និង​សុខភាព​ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់​កូន​អាយុ​ក្រោម​២​ឆ្នាំ​។ ផ្ទុយ​​ទៅ​វិញ ការងារ​ចំណាកស្រុក​ខុសច្បាប់​នៅ​ប្រទេស​ថៃ ប្រឈម​នឹង​ហានិភ័យ​អ​សុវត្ថិភាព ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ខ្វះ​ការ​គាំពារ​សុខភាព អំពើ​ហិង្សា ការ​រើសអើង និង​នៅ​ឆ្ងាយ​ពី​គ្រួសារ​ ។ លោក​ជំទាវ​បាន​បន្ត​ថា ក្រៅពី​មានការ​ងារ​ធ្វើប្រជាពលរដ្ឋ​ ក៏​ត្រូវ​តែ​មាន​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​​ទៀត ដើម្បី​ពង្រីក​ឱកាស​ការងារ​ និង​ប្រាក់​ចំណូល ដូច្នេះ​ ប្រសិនបើ​ចង់​រៀន​ជំនាញ ក្រសួង​ក៏​បាន​ផ្តល់​ជូន​ការ​បណ្តុះបណ្តាល​ជំនាញ​ដោយ​ឥត​គិតថ្លៃ តាម​រយៈ​កម្មវិធី TVET ១,៥​លាន នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ឬ​តាម​រថយន្ត​ចល័ត​ដល់​មូលដ្ឋាន ជាមួយនឹង​ជម្រើស​ពេល​សិក្សា​ជា​ច្រើន ដូច​ជា​៖ ផ្នែក​សំណង់ ជួសជុល​គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារ​ត្រជាក់ ដុត​នំ ឆុង​កាហ្វេ និង​ផ្នែក​សាឡ​ន​ជាដើម​។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា បងប្អូន​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ឬ​រក​ការងារ​ធ្វើ​ជាមួយ​ប្រាក់ខែ​ខ្ពស់​ជាង​មុន​។ ក្រៅពី​ការងារ​ក្នុងស្រុក វេទិកា​ការងារ​ក៏​បាន​នាំ​មក​នូវ​ឱកាស​ការងារ​ក្រៅប្រទេស​ដែល​ស្របច្បាប់ មាន​សុវត្ថិភាព និង​ប្រាក់ខែ​ខ្ពស់​ផង​ដែរ ​។ លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ផ្សព្វផ្សាយ​បន្ត​ពី​ឱកាស​ការងារ អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ហើយ​បើ​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់​ព័ត៌មាន​ពី​ឱកាស​ការងារ ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​លេខ ១២៨៦ សម្រាប់​ផ្នែក ប​.​ស​.​ស​.​។ សូម​បញ្ជាក់​ថា ឱកាស​ការងារ​ទាំងនោះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​រោងចក្រ ស៊ិ​ន​គី អឹ​ភែ​រឹល (​ខេ​ម​បូ​ឌា​) ឯ​.​ក​, រោងចក្រ វេន​ធូ​រ៉ា លេ​ឌើ​វែ​រ អឹ​ម​អេ​ហ្វ​វ៉ា​យ (​ស៊ី​ឌី​) ឯ​.​ក និង​ធនាគារ វឌ្ឍន​: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង​៕ សោម វិសាល 795 អត្តបទ កែសម្រួលដោយ ស្រីណា 66K អត្តបទ អត្ថបទផ្សេងទៀត Source link
da419fa14958bdc4571ba804194e951d-7.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-22 07:28:24
ខេត្តកណ្ដាល ៖ បង្ក្រាប​បាន​ទាន់​ពេល​! ឃាត់​រថយន្ត​១​គ្រឿង ដឹក​កូន​មាន់​រស់​៨,០០០​ក្បាល នាំ​ចូល​ពី​វៀតណាម​គ្មាន​ច្បាប់​អនុញ្ញាត លើ​ផ្លូវ​ក្រ​វ៉ា​ត​ក្រុង​ទី​៣ ក្រុង​តា​ខ្មៅ ។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ… Source link
b187de5a8e7412ad420767154a5cd2a0.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-21 12:46:23
ខេត្តសៀមរាប ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងពិធី «ចែកសម្ភារសិក្សានិងមធ្យោបាយធ្វើដំណើរជូនកុមារដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្មតាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំងកញ្ចប់បំណិនជីវិតដល់កុមារនិងក្រុមគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យនៃពលកម្មកុមារក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តសៀមរាប កណ្តាល កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសិប្បកម្មផលិតឥដ្ឋយីហោ យាយមហាលាភ ដែលស្ថិតនៅភូមិគោកឫស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធាន សមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងគណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីៈខេត្តគោលដៅទាំង៧ មន្ទីរនិងអង្គភាពជំនាញចំណុះរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ៤០០នាក់។  ថ្លែងក្នុងកម្មវិធីនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា ការផ្តល់ជំនួយគាំពារដល់កុមារនិងគ្រួសារគោលដៅទាំងនេះ គឺជាការអនុវត្តជាក់ស្ដែងនូវ “គម្រោងកិច្ចអន្តរាគមន៍ស្នូល” ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយការផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃពលកម្មកុមារ និងបន្តធានានូវនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់កុមារដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក។ ទន្ទឹមនេះ លោកជំទាវ ក៏បានលើកទឹកចិត្ត និងជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយគ្មានពលកម្មកុមារ និងនិរន្តរភាពនៃវិស័យណាមួយ ក្នុងឃុំមួយគ្មានពលកម្មកុមារ។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានផ្សព្វផ្សាយបន្ថែមអំពី ឱកាសក្នុងការចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ TVET ១,៥លាន និងបានណែនាំឲ្យអធិការការងារ បន្តពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ  សំដៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅកម្ពុជា។  ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមៗ តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារអាចអន្តរាគមន៍ជួយសង្រ្គោះកុមារបានទាន់ពេលវេលា៕ អត្ថបទសហការ Source link
4e732ced3463d06de0ca9a15b6153677-5.jpg
Camboja, Koh Santepheapdaily, Quemer
2026-11-20 12:29:58
ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​តាក់ស៊ី និង​រថយន្ត​សង្គ្រោះ​បន្ទាន់ (​សា​ម៉ុ​យ​) បុក​គ្នា​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស ៣​នាក់​បាត់បង់​ជីវិត និង ៣​នាក់​ទៀត​រង​របួសធ្ងន់​។… Source link
Translate »