រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៦ ថា
ប្រទេសទាំងឡាយ មិនមានការបែងចែកថា ធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងតែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។
ឯកអគ្គរដ្ឋទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ចំណងមិត្តភាពដែកថែប រវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស» ៕

កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>